យោងតាមលិខិតឧទេ្ទសនាមលេខ ១៨៨៥ អយក ឧទន ចុះថ្ងៃព្រហស្បតិ៍ ១២កើត ខែផល្គុន ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២០ របស់ក្រសួងអប់រំ យុវជន និងកីឡា បានអនុញ្ញាតឱ្យប្រតិភូកីឡាគុនដាវកម្ពុជា ចំនួន១២រូប ទៅចូលរួមការប្រកួតជ្រើសរើសជើងឯកកីឡាគុនដាវសាកលវិទ្យាល័យអាស៊ីអាគ្នេយ៍ ដែលប្រព្រឹត្តិទៅចាប់ពីថ្ងៃទី0៥ ដល់០៩ ខែមីនា ឆ្នាំ២០២០ នៅទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី។ ប្រតិភូកីឡាគុនដាវកម្ពុជាបានធ្វើដំណើរជាពីរក្រុមដោយក្រុមទីមួយចេញពីរាជធានីភ្នំពេញនៅព្រឹកថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២០ វេលាម៉ោង ០៨.៣៥នាទីនិងបានដល់ទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី ដោយសុវត្ថិភាពនៅថ្ងៃដដែលវេលាម៉ោង១១.៣០នាទី និងក្រុមទីពីរចេញពីរាជធានីភ្នំពេញនៅល្ងាចថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២០ វេលាម៉ោង ១៨.៣០នាទីនិងបានដល់ទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី ដោយសុវត្ថិភាពនៅថ្ងៃដដែលវេលាម៉ោង២១.២០នាទី។
បើទោះជាមានបញ្ហាជំងឺកូវិដ១៩ ក៏ពិតមែន ប៉ុន្ដែការចូលរួមឆ្នាំនេះមានអត្តពលិកសរុប ៥៦នាក់ មកពី១៩វិទ្យាស្ថានអប់រំ តំណាង៧ប្រទេស។ ក្នុងនោះ កម្ពុជាតំណាងឱ្យសាកលវិទ្យាល័យវេស្ទើន និងបានចុះឈ្មោះប្រកួតទាំងអស់៨វិញ្ញាសារ។ លទ្ធផលដែលទទួលបានមានដូចខាងក្រោម៖
ថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២០៖
វិញ្ញាសារនារីឯកត្តជនដាវតូច មានកីឡាការិនីសរុបចំនួន០៤នាក់ មាន១ពូល និងប្រើតារាងខ្វែងពាក់កណ្ដាលផ្ដាច់ព្រ័ត្រដោយយើងទទួលបានលទ្ធផល៖
កីឡាការនី ឆាយ លីនលី ប្រកួតចុងក្រោយប៉ះកីឡាការិនី យី លីហ្សា សាកលវិទ្យាល័យវេស្ទើន ប្រទេសកម្ពុជាក្នុងវគ្គផ្ដាច់ព្រ័ត្រ ឈ្នះដោយពិន្ទុ១៥/១៤ មេដាយមាសចំនួន០១គ្រឿង។
កីឡាការនី យី លីហ្សា ប្រកួតចុងក្រោយប៉ះកីឡាការិនី ឆាយ លីនលី សាកលវិទ្យាល័យវេស្ទើន ប្រទេសកម្ពុជាក្នុងវគ្គផ្ដាច់ព្រ័ត្រ ចាញ់ដោយពិន្ទុ១៤/១៥ មេដាយប្រាក់ចំនួន០១គ្រឿង។
កីឡាការនី សន និច ប្រកួតចុងក្រោយប៉ះកីឡាការិនី ឆាយ លីនលី សាកលវិទ្យាល័យវេស្ទើន ប្រទេសកម្ពុជាក្នុងវគ្គកណ្ដាលផ្ដាច់ព្រ័ត្រចាញ់ដោយពិន្ទុ០៧/១៥មេដាយសំរឹទ្ធចំនួន០១គ្រឿង។
វិញ្ញាសារនារីឯកត្តជនដាវធំ មានកីឡាការិនីសរុបចំនួន០៩ បែងចែកជា ២ពូល និងប្រើតារាងខ្វែង១/៩ ដោយយើងទទួលបានលទ្ធផល៖
កីឡាការិនី សន និច ប្រកួតចុងក្រោយប៉ះកីឡាការិនី YAP JING XUAN ប្រទេសម៉ាឡេស៊ីក្នុងវគ្គផ្ដាច់ព្រ័ត្រ ចាញ់ដោយពិន្ទុ០៧/១៥ ទទួលបានមេដាយសំរឹទិ្ធចំនួន០១គ្រឿង។
ការិនី កីឡា ឆាយ លីនលី ប្រកួតចុងក្រោយប៉ះកីឡាការិនី សន និច សាកលវិទ្យាល័យវេស្ទើន ប្រទេសកម្ពុជាក្នុងជុំទី៨ ចាញ់ដោយពិន្ទុ១១/១៥ ទទួលបានចំណាត់ថ្នាក់លេខ៦។
វិញ្ញាសារបុរសឯកត្តជនដាវធំ មានកីឡាករសរុបចំនួន១៦ បែងចែកជា៣ពូល ប្រើតារាងខ្វែង១/១៦ ដោយទទួលបានលទ្ធផល៖
កីឡាករ ថុង តាំងជីន ប្រកួតចុងក្រោយប៉ះកីឡាករ SHATVANAN មកពីប្រទេសម៉ាឡេស៊ីក្នុងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ចាញ់ដោយពិន្ទុ១០/១៥ ទទួលបានមេដាយសំរឹទ្ធិចំនួន០១គ្រឿង។
កីឡាករ ជន ចំរ៉ុង ប្រកួតធ្លាក់វគ្គជម្រុះក្នុងពូល ទទួលបានចំណាត់ថ្នាក់លេខ១៥ ។
កីឡាករ ជន ចំរើន ប្រកួតធ្លាក់វគ្គជម្រុះក្នុងពូល ទទួលបានចំណាត់ថ្នាក់លេខ១៤ ។
កីឡាករ សាវឿន សក័នុ ប្រកួតចុងក្រោយប៉ះកីឡាករ MUHAMMAD AMIR SYZWANមកពី ប្រទេសម៉ាឡេស៊ីនៅក្នុងជុំទី៨ ចាញ់ដោយពិន្ទុ៨/៩ ទទួលបានចំណាត់ថ្នាក់លេខ៥ ។
កីឡាករ សំ សិទ្ធិបញ្ញា ប្រកួតចុងក្រោយប៉ះកីឡាករ YUSUF ZAMREE មកពី ប្រទេសម៉ាឡេស៊ីនៅក្នុងជុំទី១៦ ចាញ់ដោយពិន្ទុ៨/១៥ ទទួលបានចំណាត់ថ្នាក់លេខ១១ ។
ថ្ងៃទី៧ ខែមីនា ឆ្នាំ២០២០៖
វិញ្ញាសារនារីឯកត្តជនដាវកាប់ មានកីឡាការិនីសរុបចំនួន០៩នាក់ បែងចែកជា២ពូលនិងប្រើតារាងខ្វែង១/៨ ដោយយើងទទួលបានលទ្ធផល៖
កីឡាការិនី ឆាយ លីនលី ប្រកួតចុងក្រោយប៉ះកីឡាការិនី ANIS SABRINA មកពីប្រទេសប្រ៊ុយនេក្នុងវគ្គផ្ដាច់ព្រ័ត្រ ចាញ់ដោយពិន្ទុ៦/១៥ ទទួលបានមេដាយប្រាក់ចំនួន០១គ្រឿង។
កីឡាការិនី សន និច ប្រកួតចុងក្រោយប៉ះកីឡាការិនី ឆាយ លីនលី មកពីសាកលវិទ្យាល័យវេស្ទើនប្រទេសកម្ពុជាវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ចាញ់ដោយពិន្ទុ១៤/១៥ ទទួលបានមេដាយប្រាក់ចំនួន០១គ្រឿង។
កីឡាការិនី យី លីហ្សា ប្រកួតចុងក្រោយប៉ះកីឡាការិនី ឆាយ លីនលី មកពីសាកលវិទ្យាល័យវេស្ទើនប្រទេសកម្ពុជាក្នុងជុំ៨ ចាញ់ដោយពិន្ទុ១១/១៥ ទទួលបានចំណាត់ថ្នាក់លេខ៥។
វិញ្ញាសារបុរសឯកត្តជនដាវកាប់ មានកីឡាករសរុបចំនួន០៧ បែងចែកជា២ពូល ប្រើតារាងខ្វែង១/៨ ដោយទទួលបានលទ្ធផល៖
កីឡាករ ជន ចំរ៉ុង ប្រកួតចុងក្រោយប៉ះកីឡាករមកពីប្រទេសម៉ាឡេស៊ី ក្នុងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រចាញ់ដោយពិន្ទុ៨/១៥ ទទួលបានមេដាយសំរឹទ្ធិចំនួន០១គ្រឿង។
កីឡាករ ជន ចំរ៉ុង ប្រកួតចុងក្រោយប៉ះកីឡាករមកពីប្រទេសប្រ៊ុយនេក្នុងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រដោយពិន្ទុ៦/១៥ ទទួលបានមេដាយសំរឹទ្ធិចំនួន០១គ្រឿង។
វិញ្ញាសារបុរសឯកត្តជនដាវតូច មានកីឡាករសរុបចំនួន១១ បែងចែកជា២ពូលប្រើតារាងខ្វែង១/៨ ដោយទទួលបានលទ្ធផល៖
កីឡាករ ថុង តាំងជីន ប្រកួតចុងក្រោយប៉ះកីឡាករ ANDREW SNG TZE HO មកពីប្រទេសម៉ាឡេស៊ី ចាញ់ដោយពិន្ទុ០៥/១៥ ទទួលបានចំណាត់ថ្នាក់លេខ៥ ។
កីឡាករ សាវឿន សក័នុ ប្រកួតចុងក្រោយប៉ះកីឡាករ ALVIN TEO មកពីប្រទេសសឹង្ហបូរីក្នុងជុំ១/៨ ចាញ់ដោយពិន្ទុ១៣/១៥ ទទួលបានចំណាត់ថ្នាក់លេខ៥ ។
វិញ្ញាសារនារីជាក្រុមដាវធំ មានទាំងអស់៣ក្រុម ដែលតំណាងដោយប្រទេសម៉ាឡេស៊ី ឥណ្ឌូនេស៊ីនិងប្រទេសកម្ពុជា និងទទួលបានលទ្ធផល៖
ក្រុមប្រទេសកម្ពុជា (ក. សន និច ក. យី លីហ្សា ក. ឆាយ លីនលី) ប្រកួតវគ្គផ្ដាច់ព្រ័ត្រជាមួយក្រុមប្រទេសម៉ាឡេស៊ី ចាញ់ដោយពិន្ទុ៣៥/៤៥ ទទួលបានមេដាយប្រាក់០១គ្រឿង។
វិញ្ញាបុរសជាក្រុមដាវធំ មានទាំងអស់៣ក្រុម ដែលតំណាងដោយប្រទេសម៉ាឡេស៊ី ឥណ្ឌូនេស៊ីនិងប្រទេសកម្ពុជា និងទទួលបានលទ្ធផល៖
ក្រុមប្រទេសកម្ពុជា (ក. ថុង តាំងជីន ក.សាវឿន សក័នុ ក. សំ សិទ្ធិបញ្ញា និងក.ជន ចំរើន) ប្រកួតវគ្គផ្ដាច់ព្រ័ត្រជាមួយក្រុមប្រទេសម៉ាឡេស៊ី ឈ្នះដោយពិន្ទុ៤៤/៤២ ទទួលបានមេដាយមាស០១គ្រឿង។
ការប្រកួតជ្រើសរើសជើងឯកសកលវិទ្យាល័យអាស៊ីអាគ្នេយ៍ខាងលើកនេះ ជាការប្រកួតកម្រិតសាកលវិទ្យាល័យប្រចាំតំបន់អាស៊ីអាគ្នេយ៍ ហើយត្រូវបានរៀបចំឡើងក្នុងគោលបំណងផ្សព្វផ្សាយ និងជម្រុញឱ្យមានសកម្មភាពកីឡាគុនដាវនៅតាមសាកលវិទ្យាល័យនានាទាំងក្នុង និងបណ្ដាលប្រទេសអាស៊ីអាគ្នេយ៍។ ជាពិសេស វាជាការប្រកួតប្រចាំឆ្នាំមួយ សម្រាប់លើកទឹកចិត្តសិស្សនិស្សិតតាមសាកលវិទ្យាល័យទាំងអស់ធ្វើការហ្វឹកហាត់ និងត្រៀមខ្លួនសម្រាប់ការចូលរួមប្រកួតព្រឹត្តិការណ៍កីឡាសាកលវិទ្យាល័យអាស៊ីអាគ្នេយ៍(ASEAN UNIVERSITY GAMES) ដែលគេរៀបចំជារៀងរាល់២ឆ្នាំម្ដង។ ចំណែកកម្ពុជាក៏បានចូលរួមព្រឹត្តិការណ៍នេះតាំងពីឆ្នាំ២០១៧មកម្ល៉េះ នេះជាលើកទី៤ហើយដែលយើងបានចូលរួមទោះបី ជាចំនួនអ្នកចូលរួមត្រូវបានកាត់បន្ថយដោយសារតែជំងឺCOVID19 ក៏យើងនៅតែទទួលបានជោគជ័យដោយចំនួនមេដាយមានការកើនឡើង។ យើងទទួលបានមេដាយមាសចំនូន២គ្រឿង ប្រាក់ចំនួន៣គ្រឿង និងមេដាយសំរឹទ្ធចំនួន៥គ្រឿង ដោយក្នុងនោះ យើងបានបំបែកឯកត្តកម្មរបស់ខ្លួន ដោយយើងឈ្នះបានមេដាយមាសចំនួន០២គ្រឿងក្នុងវិញ្ញាសារឯកត្តជន និងវិញ្ញាសារក្រុមបើធៀបទៅការចូលរួមតាំងពីឆ្នាំ២០១៧មកយើងពុំដែលទទួលបានមេដាយមាសទេ។នេះបញ្ជាក់ពីលទ្ធផល វិជ្ជមាននៃការហ្វឹកហាត់របស់ពួកយើងពេញមួយឆ្នាំ និងការរៀបចំផែនការត្រៀមចូលរួមប្រកួតទុកជាមុន។