[សឹង្ហបូរី – ថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០១៩] កីឡាការិនីគុនដាវកម្ពុជា បានបំបែកឯកត្តកម្មរបស់ខ្លួនដោយទទួលបានមេដាយមាស១ ប្រាក់១ សម្រាប់វិញ្ញាសាក្រុមនៅថ្ងៃបង្ហើយ នៃការប្រកួតកីឡាគុនដាវជ្រើសរើសជើងឯកសាកលវិទ្យាល័យអាស៊ីឆ្នាំ២០១៩(Asian Varsity Fencing Championship) នៅប្រទេសសឹង្ហបូរី។ ជ័យលាភីមេដាយមាស បានមកពីវិញ្ញាសានារីដាវធំក្រុម ដែលមានក្រុមចូលរួមប្រកួតសរុបទាំងអស់ ៦ក្រុម និងមេដាយប្រាក់១គ្រឿងទៀត គឺទទួលបានមកពីវិញ្ញាសានារីដាវកាប់ក្រុម ដែលមានកីឡាការិនីមកពីវិទ្យាស្ថានអប់រំទាំងអស់៧ស្ថាប័ន។ នេះជាមេដាយមាសទី១របស់កម្ពុជា ដែលទទួលបានក្នុងកម្រិត ជើងឯកសាកលវិទ្យាល័យអាស៊ី សម្រាប់វិញ្ញាសាជាក្រុម។ សរុបសម្រាប់ការប្រកួតខាងលើនេះ យើងទទួលបានមេដាយទាំងអស់៤ រួមមានមាស១ ប្រាក់១ និងសំរិទ្ធិ២។